ពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូនដល់នវកាយរឹទ្ធិ ជំនាន់ទី៧ ចំនួន៧០នាក់

នាព្រឹកថ្ងៃសៅរ៍ ១១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤
កងឯកភាពវិទ្យាល័យព្រែកលៀបបានប្រារព្ធពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូនដល់នវកាយរឹទ្ធិ ជំនាន់ទី៧ ចំនួន៧០នាក់ ក្រោមអធិបតីភាព លោក ង៉ែត ចាន់សុខ ស្នងការរងកាយរឹទ្ធជាតិកម្ពុជារាជធានីភ្នំពេញ និងជាប្រធានការិយាល័យយុវជន នៃមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ និងឯកឧត្តម ឈួរ សុបញ្ញា អនុប្រធាន ស្នងការកម្មវិធីយុវជនកាយរឹទ្ធិជាតិកម្ពុជា រាជធានីភ្នំពេញ និងជាប្រធានក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ។

#កាយរឹទ្ធិជាតិកម្ពុជា
#ស្នងការកាយរឹទ្ធជាតិកម្ពុជារាជធានីភ្នំពេញ
#ក្រុមកាយរឹទ្ធរៀមច្បងរាជធានីភ្នំពេញ
#កងឯកភាពសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រែកលៀប
#កម្មវិធីសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រែកលៀប

Comments