កម្មវិធីសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រែកលៀបបានបញ្ចូលសមាធិក្នុងចិត្តសិក្សាទៅក្នុងកម្មវិធីសិក្សាប្រចាំថ្ងៃ

បន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការអប់រំចិត្តសម្រាប់គណៈនាយក លោកគ្រូអ្នកគ្រូ និងសិស្សរួចមក លោកគ្រូអ្នកគ្រូបានយកមកអនុវត្តនៅតាមថ្នាក់រៀននៃម៉ោងទីមួយជារៀងរាល់ថ្ងៃ។

គួបញ្ជាក់ផងដែរថា ចិត្តវិទ្យា (ចិត្តវិជ្ជា ក្នុងវចនានុក្រមខ្មែរ) គឺជាវិទ្យាសាស្ត្រដែលសិក្សាអំពីចិត្ត អារម្មណ៍ សតិ (គំនិត) របស់មនុស្សដែលមានទំនាក់ទំនងទៅនឹងការលូតលាស់ ការផ្លាស់ប្ដូរនៃ ចរិយា អត្តចរិត ឥរិយាបថ បុគ្គលិកលក្ខណៈ ព្រមទាំងសិក្សាជម្ងឺខាងផ្លូវចិត្ត (ចិត្តមិនប្រក្រត្រី)ផ្សេងៗ។ គោលបំណងនៃចិត្តវិទ្យាគឺដើម្បីស្វែងយល់អោយច្បាស់លាស់នូវចិត្ត និង ឥរិយាបថរបស់មនុស្ស ក៏ដូចជាទំនាក់ទំនងរវាងមនុស្សទាំងនោះក្នុងក្រុម​ដោយការពិសោធ និង វិធីផ្សេងៗតាមបែបវិទ្យាសាស្ត្រ។ អ្នកដែលសិក្សាចិត្តវិទ្យា ត្រូវបានអោយឈ្មោះថា អ្នកចិត្តវិទ្យា ឫ ចិត្តវិទូ​។ ចិត្តវិទូសិក្សាស្វែងយល់នូវគំនិតដូចជា ប្រត្យាអារម្មណ៍ (Perception) ញាណ(Cognition) បម្រុងប្រយ័ត្ន (Attention) អារម្មណ៍(Emotion) មុខងារនៃខួរក្បាល(Brain Functioning) បុគ្គលិកលក្ខណៈ(Personality) ឥរិយាបថ(Behavior) និង ទំនាក់ទំនងក្នុងចិត្តមនុស្សផ្សេងទៀត។

Comments