ការដំណើរការក្លឹប Media ក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ក្លឹប Media នៃកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀបត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០២២។ បច្ចុប្បុន្ននេះក្លឹបនេះត្រូវបានដឹកនាំដោយលោកគ្រូ សោ មុនីរតនៈ ជាគ្រូមុខវិជ្ជាព័ត៌មានវិទ្យាក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប។

ក្លឹប Media គឺជាកន្លែងដែលអនុញ្ញាឱ្យសិស្សបង្ហាញសមត្ថភាពរបស់ពួកគេទៅកាន់ពិភពខាងក្រៅ តាមរយៈពន្លឺនៃគំនិតច្នៃប្រឌិត ដើម្បីបង្កើតជំនាញបន្ថែមក្រៅម៉ោងសិក្សារបស់ពួកគេ។

ក្លឹប Media បង្កើតឡើងក្នុងគោលបំណងនាំសិស្សានុសិស្សដែលមានបំណងប្រាថ្នាចង់ឆ្ពោះទៅរកការថតរូប ការថតវីដេអូ ការរចនា និងផ្នែកបច្ចេកទេសផ្សេងទៀតដែលទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយរួមគ្នានៅក្រៅម៉ោងសិក្សា ដើម្បីបង្កើតផលិតកម្មពហុព័ត៌មាន និងផ្សព្វផ្សាយនូវព័ត៌មាន និងសកម្មភាពចុងក្រោយនានារបស់វិទ្យាល័យ ព្រែកលៀបដែលកំពុងអនុវត្ត ព្រមទាំងដើម្បីជួយឱ្យសាធារណៈជនទទួលបាននូវព័ត៌មានអំពីវិទ្យាល័យនេះផងដែរ។ សកម្មភាពទាំងនេះបានផ្តល់ជូនសមាជិកនូវឱកាសមួយដើម្បីបង្កើន និងអភិវឌ្ឍជំនាញរបស់ពួកគេ។

អត្ថប្រយោជន៍ដែលសិស្សានុសិស្សក្នុងក្លឹលទទួលបានគឺ វិញ្ញាបនបត្រពេលបញ្ចប់វគ្គ ទទួលបានការសិក្សាកម្មវិធីផ្នែកការថតរូប ការកែរូបភាព ការថតវីដេអូ ការរចនាក្រាហ្វិច ការផលិតស្នាដៃសម្រាប់សាលា និងចូលរួមកម្មវិធីតាំងពិព័រណ៍ផ្សេងៗ…។

Comments